បញ្ហា មុខមុនគ្រប់ប្រភេទ និងជំងឺស្បែកផ្សេងៗ ដោយគ្រាន់តែប្រើស្លឹកម្រះព្រៅ!

ម្រះព្រៅ ត្រូវបានគេដឹងថាជារុក្ខជាតិម្យ៉ាងដែលគេនិយមយកស្លឹកវាមកធ្វើជាម្ហូបអាហារដ៏មានឱរសជាតិ ដោយសារតែក្លិនដ៏ឈ្ងុយ និងរសជាតិឆ្ងាញ់ពិសារបស់វា។ម្រះព្រៅក្រៅពីយកមកធ្វើជាមុខម្ហូប គេក៏អាចយកស្លឹកវាមកព្យាបាលជំងឺសើស្បែកជាច្រើនមុខបានផងដែរ ។ នោះក៏ដោយសារតែស្លឹកម្រះព្រៅមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារជាតិសំខាន់ជាច្រើន ដែលអាចជំនួយសុខភាពស្បែកមុខ ព្យាបាលបញ្ហាផ្ទៃមុខនិងស្បែកបានផងដែរ។

តោះ! មកតាមដានទាំងអស់គ្នា ថាតើស្លឹកម្រះអាចជួយបញ្ហាស្បែកបានអ្វីខ្លះ?

ម្រះព្រៅ ត្រូវបានគេដឹងថាជារុក្ខជាតិម្យ៉ាងដែលគេនិយមយកស្លឹកវាមកធ្វើជាម្ហូបអាហារដ៏មានឱរសជាតិ ដោយសារតែក្លិនដ៏ឈ្ងុយ និងរសជាតិឆ្ងាញ់ពិសារបស់វា

# គុណប្រយោជន៍ម្រះព្រៅសម្រាប់សុខភាពស្បែក

- ព្យាបាលមុខមុន មុនក្បាលខ្មៅ មុនខ្ទុះ និងបញ្ហាមុខមុនជាច្រើនមុខទៀត

- ព្យាបាលជំងឺត្រអក/កន្ទាលត្រអក (ជំងឺសើស្បែកដែលរមាស់ កន្ទួល និងមានទឹករងៃនៅកជើង)

- ព្យាបាល និងប្រឆាំងនឹងជំងឺទាក់ទងនឹងបាក់តេរីផ្សេងៗលើស្បែក

- ជួយធ្វើឱ្យស្បែកមុខស្អាត មានសំណើម ភ្លឺស្រស់ថ្លា ទន់រលោង

- ជួយសម្អាតស្បែកមុខ កម្ចាត់ធូលីដី និងសារធាតុកខ្វក់ពីផ្ទៃមុខពីផ្នែកខាងក្នុង

- កម្ចាត់ស្នាមខ្មៅ និងដក់ក្រោមភ្នែក

- ជួយធ្វើឱ្យស្បែកក្បាល និងសក់ស្រស់ស្អាត រឹងមាំ មានសុខភាពល្អ។

ដើម្បីព្យាបាលជំងឺទាក់ទងនឹងស្បែកមុខខាងលើ អ្នកអាចយកស្លឹកម្រះព្រៅមកអនុវត្តតាមវិធីងាយៗដូចខាងក្រោម៖

# របៀបធ្វើទឹកម្រះព្រៅសម្រាប់សុខភាពស្បែក

គ្រឿងផ្សំ

- ស្លឹកម្រះព្រៅ ១បាច់ល្មម

- ជែលប្រទាលកន្ទុយក្រពើ ១ស្លាបព្រាបាយ

- ទឹកស្អាត កន្លះពែង

គ្រឿងផ្សំសម្រាប់ធ្វើទឹកម្រះព្រៅសម្រាប់សុខភាពស្បែក

ការអនុវត្ត

- បេះស្លឹកម្រះព្រៅលាងទឹកឱ្យស្អាតឱ្យអស់ជាតិដី រួចចិញ្ច្រាំ ឬហាន់ឱ្យល្អិត

- ដាំទឹកឱ្យពុះ រួចបង់ស្លឹកម្រះព្រៅ និងដាក់ជែលប្រទាលកន្ទុយក្រពើចូល រំងាស់ឱ្យចេញជាតិប្រមាណជា ២ ទៅ ៣នាទី ចាំបិទភ្លើងទុកឱ្យត្រជាក់

- អ្នកអាចច្រោះយកតែទឹកម្រះព្រៅ មកលាប និងម៉ាស្សាឱ្យសព្វផ្ទៃមុខជារង្វង់ដែលមានបញ្ហា ឱ្យបាន១០នាទី ចាំលាងចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។

- អ្នកអាចអនុវត្តជាប្រចាំដើម្បីបំបាត់បញ្ហាផ្ទៃមុខ មុន បញ្ហាផ្សេងៗ និងធ្វើឱ្យមុខស្រស់ស្អាត៕  

បេះស្លឹកម្រះព្រៅលាងទឹកឱ្យស្អាតឱ្យអស់ជាតិដី រួចចិញ្ច្រាំ ឬហាន់ឱ្យល្អិតដាំទឹកឱ្យពុះ រួចបង់ស្លឹកម្រះព្រៅ និងជែលប្រទាលកន្ទុយក្រពើចូល រំងាស់ឱ្យចេញជាតិប្រមាណជា ២ ទៅ ៣នាទី ចាំបិទភ្លើងទុកឱ្យត្រជាក់