ទឹកផ្លែឈើ ២ប្រភេទនេះនឹងជួយអ្នកឲ្យមានរាងស្អាត

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទឹកផ្លែឈើដែលអាចជួយអ្នកឲ្យមានរាងស្អាតបាន។ តើមានវិធីធ្វើបែបណាខ្លះទៅ?

ប្រភេទទី១
អ្នកអាចកិនផ្លែស្ត្រប៊ឺរីចំនួន១០ផ្លែជាមួយផ្លែប្លូប៊ឺរីចំនួនមួយក្តាប់ចូលគ្នា រួចយកមកញ៉ាំ។ វាមិនត្រឹមតែអាចការពារសរសៃឈាមអ្នកទេ ថែមទាំងអាចការពារអ្នកពីជំងឺមហារីកទៀតផង។

ប្រភេទទី២
អ្នកអាចយកចេកចំនួនមួយផ្លែ ផ្លែគីវីចំនួនមួយផ្លែ និងក្រូចឃ្វិចចំនួនមួយគ្រាប់មកកិនចូលគ្នា រួចយកមកញ៉ាំបាន។ វានឹងជួយផ្តល់សារធាតុចិញ្ចឹមដល់រាងកាយអ្នកជាមិនខានឡើយ៕